សមាគមរាជសីហ៍សាខាខេត្តព្រៃវែងនាំយកអំណោយសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ ស្រុកស៊ីធរកណ្តាល!

0

ព្រៃវែង៖ កាលពីព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៣
ដោយទទួលបានការអនុញ្ញាតពីលោក ហ៊ឹម សារុំ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ លោក ឡុច វីរះ ប្រធានស្តីទី លោកអនុប្រធាន និងសហការីសមាគមរាជសីហ៍សាខាខេត្តព្រៃវែងបាននាំយកអំណោយសប្បុរសធម៌មួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត ចំនួន១០គ្រួសារ នៅឃុំលេច មកពី៣ភូមិ ភូមិរលាំង ៤គ្រួសារ ភូមិព្រៃលាន៣គ្រួសារ និងភូមិចារ៣គ្រួសារ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

តំណាង និងសមាជិកសមាគមរាជសីហ៍សាខាខេត្តព្រៃវែងបានលើកឡើងថា ការចែកអំណោយនេះដែរ គឺជាឆន្ទៈរបស់សមាគមរាជសីហ៍ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកស្ទួយសកម្មភាពមនុស្សធម៌ ដូចដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។

ក្នុង​ឱកាស​នោះ​ដែរ លោកអភិបាលរងស្រុកសុីធរកណ្តាល​ជំនួស​មុខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០គ្រួ​សារបាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងចូលរួមជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។

ដោយទឹកមុខរីករាយ ប្រជាពលរដ្ឋទាំង ១០គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាមាគមរាជសីហ៍ ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគទាន់ពេលវេលាដល់ពួកគាត់។

គួរជម្រាបថា អំណោយក្នុង០១គ្រួសារទទួលបានដូចជា៖ អង្កចំនួន២៥គីឡូក្រាម មីខ្លាឃ្មុំ០១កេសធំ ទឹកត្រីចំនួន១យួរទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ៕

Leave A Reply

Your email address will not be published.