ចំនួនអ្នកស្លាប់កើនឡើងដល់ 20 នាក់ ខណៈព្យុះកំបុតត្បូងបានបោកបក់កាត់ភាគខាងលិច និងខាងត្បូងអាមេរិក!

0

 

យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ព្យុះកំបុតត្បូងដ៏កាចសាហាវបានបោកបក់ពេញទីក្រុងនានានៅទូទាំងផ្នែកភាគខាងត្បូង និងភាគខាងលិចនៃសហរដ្ឋអាមេរិក។

អាជ្ញាធរបាននិយាយថា ខ្យល់ព្យុះកំបុតត្បូងជាច្រើនបានបោកបក់កាលពីយប់ថ្ងៃសុក្រនៅទូទាំងរដ្ឋយ៉ាងហោចណាស់ចំនួនប្រាំបី ដោយបានបំផ្លាញផ្ទះសម្បែង និងអាជីវកម្ម ដើមឈើ ក្លាយជាវាលរាបក្នុងប៉ប្រិចភ្នែក។

រដ្ឋដែលរងគ្រោះរួមមាន រដ្ឋ Tennessee រដ្ឋArkansas រដ្ឋ Illinois រដ្ឋ Indiana រដ្ឋ Alabama និង Mississippi ខណៈដែល មនុស្សរាប់ម៉ឺននាក់បានបាត់បង់ថាមពលប្រើប្រាស់ផងដែរ។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថានឹងសាងសង់ឡើងវិញនៅក្នុងរដ្ឋ ដែលខូចខាត និងបានព្រមានមនុស្សរាប់លាននាក់ឱ្យត្រៀមទប់ទល់នឹងព្យុះដ៏ធំសម្បើមដែលបក់បោកលើរដ្ឋយ៉ាងហោចណាស់ចំនួន 15 នៅ Midwest និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដែលមានមនុស្សជាង 85 លាននាក់ស្ថិតនៅក្រោមការប្រឹក្សាអាកាសធាតុកាលពីថ្ងៃសុក្រ៕

Leave A Reply

Your email address will not be published.