ប្រធានសភា​អាមេរិក នឹង​ជួប​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ នៅ​ចុង​សប្ដាហ៍​នេះ​ !

0

ប្រធានសភា​អាមេរិក លោក Kevin McCarthy នឹង​ជួប​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា នា​ចុង​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​ការិយាល័យ​រប​ស់លោក McCarthy បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​

លោក McCarthy បានបញ្ជាក់​ពី​កិច្ចប្រជុំ​នេះ នៅក្នុង​ការចេញផ្សាយរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា លោក នឹង​រៀបចំ​ព្រឹត្តិការណ៍ “bipartisan” ជាមួយ​លោកស្រី Tsai នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណ​សមាជិកសភា​ផ្សេងទៀត​ក៏​ត្រូវបាន​កំណត់ឱ្យ​បង្ហាញខ្លួន​ផងដែរ រួមទាំង​តំណាងរាស្ត្រ​ប្រជាធិបតេយ្យ​លោក Pete Aguilar និង​មេដឹកនាំ​នៃ​គណៈកម្មាធិការ​ជ្រើសរើស​សភា​នៅ​ប្រទេស​ចិន​។​
ទន្ទឹម​នោះ ការិយាល័យ​ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់ ក៏បាន​លើកឡើង​ផងដែរ​ថា កិច្ចពិភាក្សា​ជាមួយ លោក McCarthy នឹង​ប្រព្រឹត្តទៅ​បន្ទាប់ពី លោកស្រី Tsai ជួប​ជាមួយ​អ្នកតំណាង​កំពូល​របស់​សហរដ្ឋអាមេរិក​។​
គួរ​បញ្ជាក់ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Tsai ទៅកាន់​សហរដ្ឋអាមេរិក បាន​ប៉ុន្មាន​ថ្ងៃ ទីក្រុង​ប៉េកាំង បានចាប់ផ្ដើម​ប្រតិបត្តិ​ការចេញ​ល្បាត​ភ្លាមៗ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​៕

Leave A Reply

Your email address will not be published.