ប៉ូលិស​ក្រុង​តូក្យូ​ ចាប់​ខ្លួន​ក្រុមឆបោក​តាម​អុីនធឺណេត ក្រោយបណ្តេញចេញពី កម្ពុជា!

0

ប៉ូលិស​ក្រុង​តូក្យូ​ ចាប់​ខ្លួន​ក្រុមឆបោក​តាម​អុីនធឺណេត ក្រោយបណ្តេញចេញពី កម្ពុជា!

​ជនជាតិ​ជប៉ុនចំនួន​១៩​នាក់ ដែលសង្ស័យប្រព្រឹត្តអំពើ​ឆបោក​តាម​ទូរស័ព្ទ ត្រូវបានប៉ូលិសក្រុងតូក្យូ ចាប់ខ្លួនក្រោយបណ្តេញចេញពីប្រទេសកម្ពុជា។

យន្តហោះ បានទៅដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីយប់ថ្ងៃអង្គារទី១១ខែមេសា ខណៈប្រភព​ជិតស្និទ្ធ​នឹង​ការ​ស៊ើបអង្កេត​និយាយ​ថា ជនសង្ស័យ​មាន​អាយុ​ចាប់ពី​២៥​ឆ្នាំ​ដល់​៥៥​ឆ្នាំ​។

យោងតាមប្រភពខាងលើ, ក្រុម​នេះ​បានឆ​បោក​ប្រាក់​ប្រហែល ២៥០ ០០០យ៉េន ឬ​ប្រហែល ១៩០០ដុល្លារអាមេរិក ​ពី​ស្រ្តីរស់​នៅ​ទីក្រុង​តូក្យូ​ម្នាក់អាយុ៦០ឆ្នាំ​ កាលពី​ខែ​មករា។

ពួកគេបានផ្ញើសារក្លែងក្លាយ ព្រមានដល់ស្ត្រីរូបនោះ ឲ្យបង់ប្រាក់សម្រាប់សេវាកម្មអនឡាញ។

ប្រភពដដែលបញ្ជាក់ថា ក្រុមនេះបានធ្វើ​ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា៕

Leave A Reply

Your email address will not be published.