តារាចម្រៀង k-pop Moonbin នៃក្រុម Astro ត្រូវគេប្រទះឃើញស្លាប់ ក្នុងផ្ទះ!

0

 

 

តារា K-pop ដ៏ល្បីឈ្មោះមួយរូបនៃក្រុម​ Astro បាន​ទទួល​មរណភាព​ក្នុង​អាយុ២៥ឆ្នាំ​។

 

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានដកស្រង់សម្តីប៉ូលិសដែលនិយាយថា Moonbin ត្រូវបានគេរកឃើញស្លាប់ក្នុងផ្ទះល្វែងរបស់គាត់ នៅសង្កាត់ Gangnam នៃរដ្ឋធានីសេអ៊ូល កាលពីល្ងាចថ្ងៃពុធទី១៩ខែមេសា។

 

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះ មិនទាន់ត្រូវបានគេបញ្ជាក់ភ្លាមៗនោះទេ។

 

ស្របពេលជាមួយគ្នានោះ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Fantagio បានស្នើឲ្យអ្នកគ្រប់គ្នា ចៀសវាងស្តាបព័ត៌មានមិនច្បាស់ការណ៍អំពីមូលហេតុនៃការស្លាប់របស់គាត់ ដូច្នេះក្រុមគ្រួសាររបស់គាត់អាចគោរពវិញ្ញាណក្ខន្ធដោយសន្តិភាព។

 

គួរបញ្ជាក់ថា Moonbin គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ មុនពេលចូលរួមជាមួយក្រុមចម្រៀង Astro ក្នុងឆ្នាំ២០១៦។ Moonbin ក៏បានសម្តែងជាមួយក្រុម Moonbin & Sanha ផងដែរ៕

Leave A Reply

Your email address will not be published.