ជនទំនើង ខឹងវាយម្ដាយមិនបាន ទាញកាំបិតប៉័ងតោ កាប់ក្បាលប៉ូលិស បណ្ដាលឱ្យរបួសធ្ងន់!

0

ខណៈរូបគាត់ ចុះទៅអន្តរាគមន៍ ឃាត់ជនដៃដល់ ដែលបម្រុងវាយទៅលើម្ដាយបង្កើត។
ជាហេតុនាំឱ្យជនដៃដល់ខឹង ទាញកាំបិតប៉័ងតោ កាប់ទាំងកម្រោល មកលើជនរងគ្រោះជាប៉ូលិស ចុងក្រោយជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍កាប់ប៉ូលិសនេះ បានកើតឡើង នៅចំណុចវាលស្រែខាងជើងវត្តព្រៃប្រង់ ស្ថិតភូមិព្រៃប្រង់ ឃុំស្ពឺ ខ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២១.០៤.២០២៣។

ជនរងគ្រោះឈ្មោះ អ៊ឹម សុផុន ភេទប្រុស អាយុ៥៣ឆ្នាំ មានតួនាទីជា នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ ខ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ.របួសមុតរយះក្បាល ចំនួន៣កន្លែង។
ក្នុងនោះ ផ្នែកខាងមុខ១កន្លែង.លើស្លឹកត្រចៀកខាងស្ដាំចំនួន២កន្លែងទៀត បណ្ដាលឱ្យរបួសធ្ងន់។

រីឯជនសង្ស័យឈ្មោះ សា សំអាង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង(ឃាត់ខ្លួន)។

លោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់«ដើមរាំង»ថាៈពិតជាមានករណី ជនដៃដល់កាប់មន្ត្រីប៉ូលិសបណ្ដាលឱ្យរបួសធ្ងន់ប្រាកដមែន.
គឺខណៈពេលជនរងគ្រោះ ចុះទៅឃាត់ជនដៃដល់ ដែលកំពុងវាយម្ដាយ។

សេចក្ដីរាយការណ៍ ពីពលរដ្ឋបានឱ្យដឹងថាៈ នៅមុនកើតហេតុ កាលពីល្ងាចថ្ងៃទី២០.០៤.២០២៣ ជនសង្ស័យខាងលើ ។
បានអុកឡុក ដោយជិៈម៉ូតូរោទ៍ សំឡេងខ្លាំងៗនិងបង្ហោះម៉ូតូ នៅក្នុងវត្តនាភូមិកើតហេតុ! ។

លុះដល់ថ្ងៃទី២១ ស្អែកឡើង ជនសង្ស័យ បានដេញវាយម្ដាយបង្កើត តែវាយមិនត្រូវ។

ក្នុងនោះជនរងគ្រោះ បានចុះទៅអន្តរាគមន៍ដើម្បីឃាត់ ជាហេតុនាំឱ្យជនសង្ស័យ ទាញកាំបិតប៉័ងតោ រត់ទៅវាលស្រែខាងជើងវត្ត ។

ឃើញដូច្នេះ ជនរងគ្រោះក៏រត់ដេញ តាមជនសង្ស័យ ហើយជនសង្ស័យ ក៏យកកាំបិតប៉័តោ ។
ដែលកាន់និងដៃ កាប់មកលើជនរងគ្រោះ បណ្ដាលអោយរងរបួសក្បាល៣កន្លែងតែម្ដងទៅ ក្រោយកើតហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នៈ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

Leave A Reply

Your email address will not be published.