លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧ !

0

 

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំលោក-លោកស្រីស្នងការរង លោកអធិការនគរបាលស្រុក-ក្រុង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនិតីកាលទី៧ របស់គណៈបញ្ជាការសន្តិសុខ អចិន្រ្កៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ស.អ.ខ) ដែលប្រព្រឹត្តទៅនៅសាលសន្និសិទសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ដ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម ។

 

កិច្ចប្រជុំមានការចូលរួម ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល អភិបាលក្រុង/ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីចណុះក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ អង្អការសមាគម និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕

Leave A Reply

Your email address will not be published.