បាញ់ទៀតហើយ”អាក្របី”បាញ់ស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ខណៈឆ្នាំមុនបាញ់ប៉ូលិស ប៉ុន្តែមិនជាប់គុក!

0

 

(មណ្ឌលគិរី)៖ មហាជនទូទៅក៏ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់ និងខ្លាចរអារជាខ្លាំង.!។
ចំពោះបុរស.មុខកាចមាឌធំ.ដែលមាន រហ្សនាម”អាក្របី”ព្រោះគាត់ជាមនុស្សសាហាវព្រៃផ្សៃបំផុត.!។
ដោយតែងតែ ធ្វើសកម្មភាពបាញ់បោះសេរីជាញឹកញាប់ គំរាមកំហែងសំឡុត ទៅលើអ្នកទន់ខ្សោយ ដែលប្រឆាំងឬមិនស្ដាប់បង្គាប់ខ្លួន។

ជាពិសេសនៅពេលផឹកស៊ីស្រឹង”អាក្របី”នឹងប្រើអាវុធ បាញ់ប៉ងសម្លាប់អ្នកនៅក្បែរគាត់ ឬដៃគូទំនាស់ជាបន្តបន្ទាប់ ដូចបាញ់.ចាប.អញ្ចឹង.!។
ដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់កម្ពុជា សោះឡើយ!!។

កត្តាទាំងនេះហើយ ទើបសមត្ថកិច្ចមួយចំនួនរួញខ្លួន មិនសូវហ៊ានអនុវត្តច្បាប់ ដោយចេញមុខមាត់នោះទេ ព្រោះ”អាក្របី”មានខ្នងបង្អែករឹងមាំ.!។
ដោយខ្លាចថាៈ បើចាប់”អាក្របី”ដាក់គុកមិនយូឡើយនឹងចេញមកវិញ! ហើយពេលចេញមកវិញអ្នកចាប់ អាចប្រឈមនឹងមានគ្រោះធំ.!។

ជាក់ស្ដែងៈ កាលពីកំឡុងឆ្នាំ២០២១”អាក្របី”ប្រើកាំភ្លើងវ៉ាន់ឡុង បាញ់មន្ត្រីប៉ូលិសម្នាក់។
បណ្ដាលឱ្យរបួសធ្ងន់ ប៉ុន្តែមិនជាប់គុកហើយមានសេរីភាព ដើរផឹកស៊ីពេញលេញទៀតផង!។

លុះដល់យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ នៅ​សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោ​រម្យ ខេត្តមណ្ឌលគិរី “អាក្របី”បានបាញ់ស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ បៀមគ្រាប់ក្នុងខ្លួន។

ជនរងគ្រោះលើកក្រោយនេះឈ្មោះ ចន សុវណ្ណណេត (ហៅហ្សា)ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ត្រូវគ្រាប់រងរបួសធ្ងន់ ត្រង់ចំណុចដេីមដោះខាងស្ដាំ ដោយក្បាលគ្រាប់បៀមជាប់ នៅក្រោមស្លាបប្រចៀវ​ បញ្ឆិតដេីមដៃ​.!។

រីឯខ្មាន់កាំភ្លើងខាងលើឈ្មោះ រស់ ពុទ្ធា (ហៅក្របី)ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន ដូចលើកមុនទៀត។

បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថាៈ នៅមុនកើតហេតុ ជនរងគ្រោះ-ខ្មាន់កាំភ្លើង រួមនិងបក្ខពួក២នាក់ទៀត បាននាំគ្នាផឹកស៊ី.!។

លុះដល់ យប់ជ្រៅស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដី ហើយខ្មាន់កាំភ្លើង រហ្សនាម”អាក្របី”បានប្រើកាំភ្លើងខ្លី បាញ់បណ្ដាលឱ្យត្រូវនារី រងគ្រោះ របួសធ្ងន់តែម្ដងទៅ ក្រោយកើតហេតុបក្ខពួក”អាក្របី”បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យ។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានប្រាប់«ដើមរាំង»នៅព្រឹកទី២៧.០៤.២០២៣ថាៈបច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងមានដីកាចាប់ខ្លួន ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវ រកជនល្មើសផងដែរ។

លោក កាន់ ពេញ បន្តថាៈ នៅមុនកើតហេតុ”អាក្របី”បានផឹកស៊ីតាំងពីព្រលប់ រហូតយប់ជ្រៅ ទើបឈានដល់ផ្ទុះអាវុធ។
ក្រោយកើតហេតុ បក្ខពួកដៃជើងរបស់ជនសង្ស័យ បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យ ដោយនឹកស្មានថាៈ នាងមិនរស់ឡើយ រួចពួកគេ ក៏នាំគ្នាគេចខ្លួនអស់!។

លោក កាន់ ពេញ បញ្ជាក់ទៀតថាៈក្រោយទទួលព័ត៌មានដូចខាងលើ លោកបានដឹកនាំកម្លាំង ចុះទៅទីតាំងដែល ជនសង្ស័យស្នាក់នៅ ប៉ុន្តែសាម៉ីខ្លួនបានគេចបាត់ហើយ!។

ទន្ទឹមនិងនោះលោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានថ្លែងថាៈ ករណីខាងលើ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការខេត្តមណ្ឌលគិរី កំពុងធ្វើការរឿងនេះហើយ។

រីឯលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់«ដើមរាំង»ថាៈ បច្ចុប្បន្នៈព្រះរាជអាជ្ញា សហការ ជាមួយសមត្ថកិច្ចជំនាញ កំពុងធ្វើនីតិវិធីលើរឿងនេះ។

-ចំពោះសំនួរថា តើសំណុំរឿងដែលជនដៃដល់ខាងលើ បាញ់ប៉ូលិសឱ្យរបួស កាលពីឆ្នាំ២០២១នោះ យ៉ាងម៉េចទៅហើយ..?។
-លោក ស៊ាវ ងីឈាន់ បំភ្លឺថាៈសំណុំរឿងនោះ ទៅដល់សាលាឧទ្ធរណ៍ហើយ ពោលគឺសាលក្រម ពុំទាន់ចូលជាស្ថាពរនៅឡើយ។

សូមរម្លឹកឡើងវិញថាៈ កាលពីយប់ទី០៤.០៨.២០២១ នៅកណ្ដាលក្រុងសែនមនោរម្យ ខ្មាន់កាំភ្លើងដែលមាន រហ្សនាម”អាក្របី”បានប្រើកាំភ្លើងវ៉ាន់ឡុង បាញ់មន្ត្រីប៉ូលិសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់!។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ នៅ​ក្រុង​សែនមនោ​រម្យ ខ្មាន់កាំភ្លើងរូបនេះ បានបាញ់នារីម្នាក់ទៀតបណ្ដាលឱ្យរបួសធ្ងន់!។

ប្រភពលួចបង្ហើបថាៈ កាលបាញ់លើកមុន”អាក្របី”គេចខ្លួនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ រួចក៏ដើរផឹកស៊ី ធ្វើព្រងើយខណៈទោសត្រូវព្យួរ.!។

លុះបាញ់លើកនឹងទៀត គេសង្ឃឹមថាៈ សមត្ថកិច្ច រួមនិងស្ថាប័នតុលាការ ប្រាកដជា ចាត់វិធានការដោយគ្មានការលើកលែងមិនខាន.ដើម្បីបំបាត់ភាពភ័យខ្លាច នៅតំបន់ភូមិភាគឥឦសាន៕

Leave A Reply

Your email address will not be published.