លោក សុខ ទូច៖ អ្នកសារព័ត៌មាន សូមធ្វើខ្លួនដូចជាទឹក និងជាស្ពានទន្លេមេគង្គ !

0

 

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្ដីចំនួន២គឺ៖

ទី១- សូមធ្វើខ្លួនដូចជាទឹក ព្រោះថា គ្មានអ្នកណាម្នាក់អាចរស់នៅដោយអត់ទឹកបានទេ មនុស្សណាក៏ត្រូវការទឹកដែរ ទឹកតែងតែទៅដល់ទិសដៅជានិច្ច ទឹកគ្មានពណ៌សម្បូរ ទាំងសត្វ រុក្ខជាតិ និងជីវចម្រុះត្រូវការទឹក។

ទី២ – សូមធ្វើខ្លួនទៅជាស្ពានទន្លេមេគង្គ ព្រោះថា មនុស្សគ្រប់ពណ៌សម្បូរ និងសាសន៍ណា ក៏អាចឆ្លងស្ពានបានដែរ គ្មានសង្គមណាមួយមិនត្រូវការព័ត៌មាននោះទេ អ្នកសារព័ត៌មាន ជាអ្នកចម្លងព័ត៌មាន។

ឯកឧត្តមបណ្ឌិតថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានតំបន់មេគង្គលើកទី២ ស្តីពី ” ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់មេគង្គសន្តិភាព ស្ថេរភាព និងវិបុលភាព” ដែលរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយ ក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕

Leave A Reply

Your email address will not be published.