ឥណ្ឌា​ថា ភាព​តានតឹង​តាម​ព្រំដែន​បាន​បំផ្លាញ​មូលដ្ឋាន​ទាំងស្រុង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន!

0

 

ខណៈដែលការប្រឈមមុខគ្នាផ្នែកយោធានៅតាមព្រំដែននៅតែកើតមាន ឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ប្រទេសចិនថាភាពតានតឹងនៅតាមព្រំដែនបាន “លុបបំបាត់មូលដ្ឋានទាំងមូល” នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh និងសមភាគីចិនរបស់លោក Li Shangfu បានជួបប្រជុំគ្នានៅទីក្រុង New Delhi ខណៈដែលពួកគេបាន “ពិភាក្សាដោយស្មោះត្រង់អំពីការអភិវឌ្ឍន៍នៅក្នុងតំបន់ព្រំដែនឥណ្ឌា-ចិន ក៏ដូចជាទំនាក់ទំនងទ្វេភាគី” ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិចិនទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងយោធាទាំងពីរក្នុងឆ្នាំ 2020 តាមបណ្តោយ LAC ដែលជាខ្សែព្រំដែនជាក់ស្តែងរវាងប្រជាជាតិទាំងពីរនៅក្នុងតំបន់ Ladakh នៃតំបន់ជម្លោះ Jammu និង Kashmir។

យ៉ាងហោចណាស់ទាហានឥណ្ឌា 24 នាក់ និងទាហានចិន 20 នាក់ត្រូវបានសម្លាប់នៅពេលដែលយោធាទាំងពីរបានប្រយុទ្ធដោយគ្មានអាវុធនៅ LAC ក្នុងខែមិថុនាឆ្នាំ 2020 ៕

 

Leave A Reply

Your email address will not be published.