មនុស្ស៣នាក់បានរងរបួស ក្នុងការវាយប្រហារដោយមីសុីលពីអីស្រាអែល!

0

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សបីនាក់បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងឃ្លាំងអាវុធមួយនៅជិតទីក្រុង Homs របស់ប្រទេសស៊ីរី។

 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី ដែលដកស្រង់សម្តីមន្ត្រីយោធាបាននិយាយថា ជនស៊ីវិលបីនាក់បានរងរបួសនៅក្នុងការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ហើយថាស្ថានីយ៍ប្រេងឥន្ធនៈស៊ីវិលមួយ និងរថយន្តដឹកប្រេងមួយចំនួនត្រូវបានឆេះផងដែរ ។

 

SANA បានរាយការណ៍ថា “នៅម៉ោងប្រហែល 00:50 [21:50 GMT]…របស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាមួយនឹងកាំជ្រួចជាច្រើនពីទិសដៅភាគខាងជើងនៃប្រទេសលីបង់ ដោយបានកំណត់គោលដៅទីតាំងជាច្រើននៅក្នុងតំបន់ជុំវិញទីក្រុង Homs” ។

 

ទន្ទឹមនិងនោះ ប្រព័ន្ធការពារដែនអាកាសស៊ីរីក៏បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលមួយចំនួននៅលើមេឃលើទីក្រុង Homs ផងដែរ។

 

ទោះជាយ៉ាងណា មិនមានសេចក្តីថ្លែងការណ៍ភ្លាមៗពីអាជ្ញាធរអ៊ីស្រាអែលអំពីការវាយប្រហារនោះទេ។

 

ប៉ុន្តែអ៊ីស្រាអែលតែងតែអះអាងថា ខ្លួនកំពុងកំណត់គោលដៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ និងក្រុមយុទ្ធជនហេសបូឡាលីបង់នៅក្នុងទឹកដីស៊ីរីប៉ុណ្ណោះ៕

Leave A Reply

Your email address will not be published.