កម្ពុជា​ត្រៀម​មេដាយ​សរុប​ចំនួន​៥១៥១​គ្រឿង​សម្រាប់​បំពាក់​ជូន​អត្ត​ព​លិ​ក​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ !

0

ភ្នំពេញ ៖ កម្ពុជា​បាន​ត្រៀម​មេដាយ​សរុប​ចំនួន ៥១៥១​គ្រឿង ដែលជា​មេដាយមាស ប្រាក់ សំរឹទ្ធ សម្រាប់​បំពាក់​ជូន​អត្ត​ព​លិ​ក ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងនាមជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣​។​

​សម្តេច​ពិជ័យ​សេនា បាន​លើកឡើងថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ មាន​ប្រភេទ​កីឡា​ចំនួន ៣៧ និង​មាន​វិញ្ញាសា​ប្រកួត​រហូតដល់​ចំនួន ៥៨៦​វិញ្ញាសា​។ ក្នុងនោះ ១​វិញ្ញាសា ១​មេដាយមាស​។ បើតាម​សេចក្តីរាយការណ៍​ដំបូង​ដែល​សម្តេច​ទទួលបាន គឺមាន​ប្រតិភូ​កីឡា​ចំនួន ១២៤០៤​រូប មកពី​ប្រទេស​ទាំង​១១ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ ថៃ​ច្រើនជាងគេ ខណៈ​ទី​ម័​រ​ឡេ​ស្ត​តិចជាងគេ​៕

Leave A Reply

Your email address will not be published.