លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់បេីកកិច្ចប្រជុំការងារបូកសរុប ប្រចាំខែ និងលេីកទិសដៅខែបន្ត !

0

នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានបក្សឃុំពាមកោះស្នា បានបេីកកិច្ចប្រជុំការងារបូកសរុប ប្រចាំខែ និងលេីកទិសដៅខែបន្ត និងជម្រុញឲ្យប្រធានក្រុមបក្សត្រូវយកចិត្តទុកដាក់ បំរេីសេវាជូនសមាជិកឲ្យកាន់តែល្អប្រសេីរឡេីង និងបន្តផ្សព្វផ្សាយជំរុញដល់សមាជិកបក្សថ្មីត្រូវពិតិន្យមេីលឯកសារដែលពាក់ព័ន្ធ ដែលបំរេីការងារក្នុងដំណេីរការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ។

ក្នុងឱកាសនោះដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោក សុខ លឹមហៀង និងបានជួយឧបត្ថម្ភថវិកាមួយចំនួនរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំពាមកោះស្នា ជូនដល់ឈ្មោះ សុក ចាន់ត្រា ដែលជាសិស្សពូកែគណិតវិទ្យាទូខេត្ត ឆ្នាំសិក្សា២០២២-២០២៣ នៃវិទ្យាល័យពាមកោះស្នា ស្រុកស្ទឹងត្រង់ ដេីម្បីបន្តការសិក្សានិងត្រៀមខ្លួនប្រឡងសិស្សពូកែទូទាំងប្រទេសនាពេលខាងមុខ៕

Leave A Reply

Your email address will not be published.