លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះសួរសុខទុក្ខ និងនាំយកថវិការជូន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំពៅ ដែលត្រូវជនសង្ស័យគប់ដុំឥដ្ឋ បណ្ដាលឱ្យរងរបួសក្បាល !
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨.៩០៣.០០០ រៀល ជូនដល់លោក អនុសេនីយ៍ឯក ហម សារុន ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំពៅ មានទីលំនៅបច្ចុប្បន្ននៅ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ដែលត្រូវបានជនសង្ស័យប្រើ ដុំដីគប់ បណ្តាលឱ្យរងរបួសក្បាល (បែកក្បាល) ខណៈចុះអនុវត្តដីការ លើជនសង្ស័យឈ្មោះ ឡេង រ៉ា នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ៕
PREY VENG POLICE | Facebook