ជប៉ុនផ្តល់ថវិកាជិត ៧ម៉ឺនដុល្លារសម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ !

0

 

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន៦៩ ៣៣៣ដុល្លារអាមេរិក សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងនាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ) លោក គឹម ឈន។

ឯកអគ្គរាជទូត អ៊ូអិណុ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមករបស់ជប៉ុនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសង្ឃឹមថាគម្រោងនេះនឹងជួយធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី០៨ ខែឧសភា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិសរុបចំនួន ១០ ១៣០នាក់ ក្នុងនោះស្រី ៥ ០៥៦នាក់ ប៉ុន្តែមិនទាន់ទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយនៅឡើយទេ៕

Leave A Reply

Your email address will not be published.