អង់គ្លេស ដឹកនាំសម្ព័ន្ធមិត្តផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន! 

0

 

របាយការណ៍បានឲ្យដឹងថា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់លោកខាងលិចថា ចក្រភពអង់គ្លេសបានផ្គត់ផ្គង់កាំជ្រួច Storm Shadow ជាច្រើនដល់អ៊ុយក្រែន។ ខណៈដែលទីក្រុងគៀវបានស្នើសុំសព្វាវុធជាយូរមកហើយដែលមានឥទ្ធិពលខ្លាំងជាងនេះ ដើម្បីផ្តល់ឱ្យអ៊ុយក្រែនមានសមត្ថភាពវាយប្រហារគោលដៅសំខាន៎ៗរបស់រុស្ស៊ីដែលនៅឆ្ងាយពីជួរមុខ។

 

កាសែត Washington Post បាននិយាយថាការដឹកជញ្ជូនមីស៊ីលដ៏មានសក្តានុពលខាងលើនេះកំពុងចាប់ផ្តើម។ ហើយអាវុធនេះនឹងជួយឲ្យអ៊ុយក្រែនមានលទ្ធភាពក្នុងការវាយបកទៅគោលដៅសំខាន់ៗនៅជួមុខរបស់សត្រូវ។

 

គួរជម្រាបថា អាវុធនេះត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយចក្រភពអង់គ្លេស និងបារាំង ហើយជាធម្មតាត្រូវបានបាញ់បង្ហោះពីលើអាកាស។ វាអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ (២០០ ម៉ាយល៍) ដែលអាចប្រៀបធៀបទៅនឹងប្រព័ន្ធកាំជ្រួច Tactical Missile System (ATACMS) ដែលផលិតដោយសហរដ្ឋអាមេរិក។

 

ទូរទស្សន៍ CNN ដោយដកស្រង់សម្តីមន្ត្រីលោកខាងលិចបានរាយការណ៍ថាទីក្រុងឡុងដ៍ បានទទួលការធានាពីរដ្ឋាភិបាលអ៊ុយក្រែន ថាមីស៊ីល Storm Shadow នឹងត្រូវបានប្រើប្រាស់ តែនៅក្នុងទឹកដីអធិបតេយ្យភាពអ៊ុយក្រែនប៉ុណ្ណោះ ហើយមិនមែននៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីនោះទេ ។ ទីក្រុងគៀវបានចាត់ទុកគ្រីមៀ ដែលបានបោះឆ្នោតយ៉ាងលើសលប់ឱ្យក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ ២០១៤ និងតំបន់ចំនួន ៤ រួមទាំងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានចូលរួមជាមួយប្រទេសនេះកាលពីខែកញ្ញាជាផ្នែកនៃទឹកដីរបស់ខ្លួន។

 

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចក្នុងសប្តាហ៍នេះថា ការវាយលុកដែលរំពឹងទុកជាយូរមកលើរុស្ស៊ីត្រូវបានពន្យារពេល ដោយសារយោធារបស់លោកនៅតែត្រូវការ អាវុធសំខាន់ៗមួយចំនួន ដែលត្រូវផ្តល់ដោយលោកខាងលិច។

 

ទោះជាយ៉ាងណា ទីក្រុងមូស្គូដែលចាត់ទុកអរិភាពក្នុងប្រទេសអ៊ុយក្រែនថាជាផ្នែកនៃសង្គ្រាមប្រូកស៊ីដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី បាននិយាយថា ការបន្តផ្គត់ផ្គង់អាវុធលោកខាងលិចគឺគ្រាន់តែជាការអូសបន្លាយជម្លោះប៉ុណ្ណោះ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនមិនមានជម្រើសក្នុងការដកថយនោះទេ រហូតដល់បញ្ហាស្នូលនៃការពង្រីករបស់ណាតូឆ្ពោះទៅកាន់ព្រំដែនរបស់ខ្លួន៕

Leave A Reply

Your email address will not be published.