លោក សំ លាងទ្រី ដឹកនាំក្រុមការងារ ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៩៥ ដែលរងនូវការខូចខាតដោយសាររថយន្តផ្ទុកលើសទម្ងន់ !
(ព្រះវិហារ) ៖ ផ្លូវជាតិលេខ៩៥ដែលតភ្ជាប់ផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភ្នំដែក ត្រង់ចំណុចរង្វង់មូលករដបទៅស្រុកជយ័សែន ខេត្តព្រះវិហារ ត្រូវបានលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ដោយមានលោក ហោ ប៊ុន ហ៊ួរ អភិ
បាលស្រុករវៀង នឹងតំណាងក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចូលរួមផងដែរ ។
ការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ ៩៥ បន្ទាប់ពីផ្លូវមួយខ្សែនេះរងនូវការខូចខាតដោយទឹកជំនន់រដូវវស្សាកន្លងមក បណ្តាលអោយផ្លូវ ជង្ហុកសំបុកមាន់ ប្រេះ ស្រាំ នឹងដោយសារថយន្តផ្ទុកលើសទម្ងន់កំណត់ ។
លោក សំ លាងទ្រី បានអោយដឹងថាការចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ95 ដើម្បីវាយតម្លៃនៃការខូច
ខាត ដើម្បីធ្វើការជួសជុលនាពេលខាងមុខ លោក សំ លាងទ្រី បានបន្តអោយដឹងថា កំណាត់ផ្លូវជាតិលេខ ៩៥ បានរងនូវការខូចខាតដោយអន្លើ មិនជាខូចខាតធ្ងន់ធ្ងរលើយ តែបើយើងមិនជួសជុលអាចខូចធ្ងន់ធ្ងរ
យើងធ្វើការជួសជុលពេលនេះចំណាយថវិការតិច ក្នុងនោះក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចេញលុយជួសជុលផងដែរ ជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានធ្វើការអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេតាផ្ផ្ទុកកំអោយលើសកម្រិតទម្ងន់កំណត់ លោក សំ លាទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ជិត10ឆ្នាំកន្លមកនេះ បានយកចិត្តទុកដាក់ថែទាំ ជួសជុល ផ្លូវជាតិ ផ្លូវលំ តាមបន្ទាត់ព្រុំដែនកម្ពុជា ថៃ មិនអោយមានការខូចខាតលើយ ពីព្រោះមានផ្លូវមានសង្ឃឹម ផ្លូវ ស្ពាន ជាអធិភាពចំបងក្នុងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ
ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិមានផ្លូវល្អ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ អោយមកទស្សនាខេត្តព្រះវិហារកាន់តែច្រើនជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានអំពាវនាវ បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេតាផ្ទុកកុំអោយលើសកម្រិតទម្ងន់កំណត់៕