សម្តេចតេជោ ហ៊ុន សែន៖ បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយមកដូរជាមួយបង ជា សុីម ក្នុងឆ្នាំ១៩៨២!
សម្តេចតេជោ ហ៊ុន សែន៖ បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយមកដូរជាមួយបង ជា សុីម ក្នុងឆ្នាំ១៩៨២។
ម្សិលមិញ ខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត ៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះ មាននាឡិកាដែលពាក់នៅដៃខ្ញុំនេះ ហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះ មានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា ១៩៧០ ខ្ញុំបានយកនាឡិកានេះ ទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ ដោយយកម៉ាកទីតូនី
ដែលមានតម្លៃខ្ពស់ជាងរហូតដល់ ៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។
ដូចនេះ នាឡិកានេះ មានតម្លៃស្មើនិងជាង ២ដំឡឹងមាស់នាពេលនោះ។ នាឡិកានេះ បានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺត ពិសេសបម្រើការក្នុងកងទ័ព រហូតជារដ្ឋមន្ត្រីក្រសួងការបរទេស ១៩៧៩.១៩៨០ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១.១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយបង ជា សុីម ក្នុងឆ្នាំ១៩៨២៕