លោក ហេង វុទ្ធី ដឹកនាំក្រុមការងារបេីកកម្មវិធីប្រកួតបាល់ទាត់មិត្តភាព (ពានរង្វាន់សន្ដិភាព) របស់ក្រុមកីឡាករយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំទួលសំបួរ !

0

 

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណ:កម្មាការ (ខ២៧) បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបេីកការប្រកួតបាល់ទាត់មិត្តភាព (ពានរង្វាន់សន្ដិភាព) របស់ក្រុមកីឡាករយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំទួលសំបួរ ។

 

ថ្លែងនៅក្នុងកម្មវិធីនេះ លោក ហេង វុទ្ធី មានប្រសាសន៍ថា ដោយសារមាន ថ្ងៃជ័យជម្នះ ៧មករា និងមានសន្ដិភាព ទើបធ្វើឲ្យយុវជន មានឱកាសជួបជុំគ្នាលេងកីឡា ដើម្បីសុខភាពមិត្តភាព និងសាមគ្គីភាពដូចបច្ចុប្បន្ន។

 

លោកបានបន្តទៀតថា ការប្រកួតនេះ ក៏ជាឱកាស ជ្រើសរើសកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យល្អ ក៏ដូចជា ជំរុញយុវជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យលេងកីឡា ស្របតាមយុទ្ធនាការជាតិ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» ផងដែរ ។

 

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ មានចំនួន១៦ក្រុម ស្មេីនឹង៨គូ ចែកចេញជាពូលA និងB ប្រកួតរយៈពេល ៤ថ្ងៃ ។

 

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភដល់ដំណេីរការនៃការប្រកួត រួមមាន÷

 

១-ឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួតចំនួន២លានរៀល សម្រាប់ក្រុមកីឡាករទទួលជ័យលាភី

 

២-ឧបត្ថម្ភអាហារ និងភេសជ្ជៈប៉ូវកំលាំង សរុបជាថវិកា ៦៥មុឺនរៀល

 

៣-ឧបត្ថម្ភអាវគណបក្សដល់ក្រុមប្រឹក្សាឃុំទួលសំបួរ១៥អាវ ស្នេីនឹង ៩០មុឺនរៀល

 

៤-ឧបត្ថម្ភទឹកសុទ្ធចំនួន៤០០យួ ស្នេីនឹងថវិកា ១លានរៀល

 

៥-ឧបត្ថម្ភថវិកា ១លានរៀល សម្រាប់ទិញសំលៀកបំពាក់កីឡាករឃុំទួលសំបួរ

 

៦-ឧបត្ថម្ភក្រុមកីឡាករមកពីក្រុមយុវជនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ៤០មុឺនរៀល

 

៧-ឧបត្ថម្ភថវិកា ដល់កម្លាំងប្រជាការពារ ចំនួន៤០មុឺនរៀល ។

 

សរុបជាថវិកាចំណាយទាំងអស់ចំនួន ៦,៣៥០,០០០រៀល ៕

Leave A Reply

Your email address will not be published.