សម្តេចតេជោប្រកាសបន្តស្វាគមន៍សមាជិកបក្សដទៃដែលចង់ចូលរួមជាមួយនឹងគណបក្សប្រជាជន!
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបន្តស្វាគមន៍សមាជិកពីគណបក្សដទៃដែលផ្ដាច់ខ្លួនចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្ម ចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចថា គណបក្សប្រជាជនកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះអ្នកដែលចង់ចូលរួមជាមួយនឹងគណបក្សដ៏ធំមួយនេះ៕