សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀមរាប
(សៀមរាប) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែនិងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀមរាប នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ ។
គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលក្រាលដោយបេតុងកៅស៊ូACដែលមាន ប្រវែងសរុប១០៨គីឡូម៉ែត្រ៧៤ , បាន បើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នោះត្រូវបានចំណាយថវិកា ជិត ១៥០លានដុល្លារអាមេរិកជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិ បាលកម្ពុជា។
ផ្លូវទាំង៣៨ខ្សែនេះគឺជាខ្សែផ្លូវដែលបាន សាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅ តាមរូបសាស្ដ្រទីក្រុងដែលមានសង្គតិ ភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេស ចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ ២០៣៥។
ជាមួយគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏មានការរៀបចំនូវបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១ម៉ឺន២ពាន់ ២៩៩ ទីតាំងមកបណ្តាញលូមេនៃខ្សែផ្លូវទាំង ៣៨ខ្សែរួមជាមួយការងារស្ថាបនាចំណ តរថយន្តសងខាងផ្លូវជាតិ លេខ៦ប្រវែង ២ពាន់១៩០ ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ជិត ៤លានដុល្លារអា មេរិក ជាការផ្ដល់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គម្រោងនេះ និងជាពិសេស គឺជួយសម្រួលបន្ទុកចំ ណាយរបស់ប្រជាពលរដ្ឋនៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។
គម្រោងនេះក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើងផ្លូវសម្រាប់ ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញាគំនូសសញ្ញា ចរាចរណ៍ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពសួន ច្បារ និងការដាំដើម ឈើលម្អតាមដង ផ្លូវ។
គម្រោងនេះក៏បានរួមបញ្ចូលផងដែរនូវការងារស្តារ និងកែលម្អដងស្ទឹងសៀម រាប ចាប់ពីស្ពានរ៉ោករ៉ាក ដល់ស្ពានអាងក្រពើ មានប្រវែងសរុប ៤,៥២៥ម៉ែត្រ ដើម្ម្បីឱ្យទឹកស្ទឹងសៀមរាបមានភាពថ្លា និងស្អាតល្អ ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រកំ ណើនទេសចរណ៍និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានគិតគូរអំពីការរចនាប្លង់ស្ថាបត្យកម្មតាមដងស្ទឹង ដែលធានាបាននូវការមិនប៉ះ ពាល់ដqល់ហេដ្ឋារចនាសម្ព័ន្ធបុរាណ និងមានសង្គតិភាពទៅនឹងបរិស្ថានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌ ប្រវត្តិ សាស្ត្រ និងបានផ្តោតលើចំណុចសំខាន់ៗចំនួន ៣ គឺ ប្រាសាទ ព្រៃឈើ និងទឹក៕