អតីតនាយករដ្ឋមន្ត្រី ថៃ លោក អាភីស៊ីត អាចនឹងចូលប្រឡូកក្នុងឆាកនយោបាយវិញ!

0

 

អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យថៃ លោក Abhisit Vejjajiva គួរតែវិលត្រឡប់មកកាន់តំណែងមួយនេះវិញ បន្ទាប់ពីលោក Jurin Laksanawisit បានលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវចំពោះលទ្ធផលមិនសមប្រកបរបស់បក្សនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងមក ។

 

បើយោងតាមអនុប្រធានគណបក្សប្រជាធិបតេយ្យលោក Sathit Pitutecha បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោក Abhisit គឺជាបុគ្គលដ៏ស័ក្តិសមជំនួសលោក Jurin ដើម្បីកែលម្អស្ថានភាពគណបក្ស បន្ទាប់ពីរងបរាជ័យសាជាថ្មីនៅក្នុងការបោះឆ្នោត ។

 

លោក Sathit បាននិយាយទៀតថា គណបក្សនឹងជួបប្រជុំគ្នាក្នុងរយៈពេល ៦០ ថ្ងៃដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី ហើយវាដល់ពេលហើយសម្រាប់គណបក្ស និងអតីតសមាជិកត្រូវចាប់ដៃគ្នាដើម្បីឲ្យបក្សមួយនេះ អាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរឡើងវិញ ក្នុងនាមជាស្ថាប័ននយោបាយទំនើប ។

 

គួរបញ្ជាក់ថា លោក Jurin បានឡើងមកជំនួសលោក Abhisit ដែលបានលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលមិនល្អរបស់គណបក្សនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ខណៈសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ នេះវិញ គណបក្សប្រជាធិបតេយ្យក៏ទទួលបានអាសនៈសភាខុសពីការរំពឹងទុកផងដែរ ពោលបានត្រឹមតែ ២៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ៕

Leave A Reply

Your email address will not be published.