ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូននៅមីយ៉ាន់ម៉ា កើនឡើងដល់ ៥៤ នាក់!

0

 

ណៃពិដោ៖ ព្យុះស៊ីក្លូន Mocha ដែលបានវាយប្រហារភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្តាហ៍មុនជាមួយនឹងកម្លាំងខ្យល់រហូតដល់ ១៥៥ ម៉ាយក្នុងមួយម៉ោង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៤ នាក់បាត់បង់ជីវិត ខណអ្នកស្រុកប៉ាន់ស្មានថារាប់រយនាក់ទៀតស្លាប់ និងបានបង្កការខូចខាតដល់អគារជាង ១៨៥,០០០ ខ្នង។ នេះបើយោងតាមទូរទស្សន៍រដ្ឋ MRTV ។

 

ប្រទេសឥណ្ឌា បានបញ្ជូនជំនួយបន្ថែមទៀតទៅកាន់ទីក្រុងយ៉ាំងហ្គោនដែលជាប់គាំង ប៉ុន្តែបញ្ហាទំនាក់ទំនងនៅក្នុងតំបន់នេះបានរារាំងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយ។

 

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារព្យុះស៊ីក្លូននៅមីយ៉ាន់ម៉ា សរុប ៥៤ នាក់ និងអគាររាប់ម៉ឺនខ្នងទៀតផងដែរ ៕

Leave A Reply

Your email address will not be published.