មនុស្ស 6 នាក់បានស្លាប់ និង 10 នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅ Sacramento រដ្ឋកាលីហ្វ័រញ៉ា!

0

ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់ និង 10 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មេប៉ូលិស Sacramento លោក Kathy Lester បានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះ យើងបានបញ្ជាក់ថា យើងមានអ្នកស្លាប់ចំនួន 6 នាក់បានស្លាប់ និង 10 នាក់ផ្សេងទៀតបានរងរបួស។

ប៉ូលីស ក៏បានស្នើឱ្យសាធារណជនជួយ “កំណត់អត្តសញ្ញាណជនសង្ស័យក្នុងរឿងនេះ និងផ្តល់ព័ត៌មានណាមួយដែលអ្នកអាចធ្វើបានដើម្បីជួយយើងដោះស្រាយ” ឧប្បត្តិហេតុនេះ។

ទន្ទឹមនឹងនេះដែរ អភិបាលក្រុង Sacramento លោក Darrell Steinberg បានសម្តែងនូវ “ការភ្ញាក់ផ្អើល និងសោកសៅ” ចំពោះឧប្បត្តិហេតុដ៏សាហាវនេះ នៅលើ Twitter ។

គួរបញ្ជាក់ថា មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន 294លើក នៅសហរដ្ឋអាមេរិកកាលពីកន្លងមក ដោយសារអំពើហឹង្សាដោយកាំភ្លើង និងមនុស្ស 20,694 នាក់ត្រូវបានសម្លាប់។ ហើយ ភាគច្រើននៃការស្លាប់ 11,352 – គឺជាការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង៕

Leave A Reply

Your email address will not be published.