លោកឧត្តមសេនីយ៍ ហេង វុទ្ធី ដឹកនាំសហការី ចុះសួរសុខទុក្ខ និងពិនិត្យទីតាំងសម្រាប់សាងសង់ប៉ុស្តិ៍ ចំនួនបីកន្លែង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម !

0

 

កំពង់ចាម ៖ ដោយទទួលការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យអាគារប៉ុស្តិ៍នគរបាលរដ្ឋ និងទីតាំងសម្រាប់សាងសង់ប៉ុស្តិ៍ ចំនួនបីកន្លែង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដែលត្រូវផ្ដួចផ្ដេីមចលនាសាងសង់ជាអាគារថ្មី ឲ្យសមស្របជាអាគារដែលមានលក្ខណៈបច្ចេកទេស និងសមស្របជាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីសម្រួលដល់ការបម្រេីការងារប្រចាំថ្ងៃរបស់កងកម្លាំង និងក្នុងការបម្រើសេវាជូនប្រជាលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មានដូចជា÷

 

១-ប៉ុស្តិ៍នគរបាលរដ្ឋបាល អំពិល

 

២-ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រឡា

 

៣-ប៉ុស្តិ៍នគរបាលរដ្ឋបាល រអាង

 

ទាំងបីប៉ុស្តិ៍នេះ គ្រោងនិងសាងសង់អាគារថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ។

 

៤-បន្តចុះសួរសុខទុក្ខ និងណែនាំលេីការអនុវត្តការងារជំនាញដល់កងកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាល វិហារធំ ផងដែរ។

 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានដូចថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ៕

Leave A Reply

Your email address will not be published.