សម្តេចតេជោ ណែនាំរដ្ឋមន្រ្តីព័ត៌មានឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម !

0

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំប្រជុំណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានច្រើន។

 

សម្តេចតេជោណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

 

សម្តេចតេជោក៏បាន ស្នើឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាចូលរួមផ្សព្វផ្សាយឱ្យបានច្រើនដូចព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅដូចគ្នាដែរ ដោយត្រូវមានការផ្សាយបន្តផ្ទាល់ពីទីតាំងប្រកួតនីមួយៗផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មិនចាំជួលបរទេសមកផ្សព្វផ្សាយនោះទេ ដោយកម្ពុជាត្រូវផ្សាយដោយខ្លួនឯងដើម្បីអាចឱ្យស្ថានីយទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាចផ្សាយចេញបន្តបាន ដើម្បីឱ្យគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ៕

Leave A Reply

Your email address will not be published.