ផ្ទុះអាវុធជាង១០គ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ រួចក្រុមជនដៃដល់ឡើងជិះរថយន្ត គេចចេញពីកន្លែងកើតហេតុ

0

 

(ភ្នំពេញ) ៖ បុរសជនបរទេសម្នាក់បានរងរួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប្រើហិង្សាដាក់គ្នាទៅវិញតៅមករហូតឈានដល់មានការផ្ទុះអាវុធជាង១០គ្រាប់ នៅខាងខុនដូមួយកន្លែង។

ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេ អ៊ិចធូ តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានជនជាតិបរទេសមួយក្រុមបានចុះពីខុនដូកន្លែងកើតហេតុ និងមានការឈ្លោះប្រកែកគ្នាបានប្រតាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាក្សសូដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ករណីនេះភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។
ទីតាំងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ច ដាក់ខ្សែហ៊ុមព័ទ្ធដើម្បីពិនិត្យធ្វើការស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី ៕

Leave A Reply

Your email address will not be published.