រុស្ស៊ី បដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់អ៊ុយក្រែនដែលថាខ្លួនសម្លាប់ជនស៊ីវិលរង្គាល ក្នុងទីក្រុង Bucha!
គួរំលឹកថា អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលរង្គាល នៅក្នុងទីក្រុង Bucha ខណដែលប្រទេសលោកខាងលិច បានប្រតិកម្មចំពោះរូបភាពសាកសពនៅទីនោះជាមួយនឹងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ។
ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថា រូបភាព និងរូបថតដែលបង្ហាញពីសាកសពនៅក្នុងទីក្រុង Bucha (.ភ្នំពេញថ្មី.) គឺជាការបង្កហេតុថ្មីមួយទៀត ដោយរដ្ឋាភិបាលអ៊ុយក្រែន។
គួរបញ្ជាក់ថា រូបភាពជាច្រើនសន្លឹក បានបង្ហាញពីការស្លាប់របស់ជនស៊ីវិលក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន, ដោយអាជ្ញាធរអ៊ុយក្រែន ចោទប្រកាន់ទីក្រុងមូស្គូ ថាបានសម្លាប់ពួកគេទាំងអស់នោះ៕