ប្រធានបក្ស ចលនាឆ្ពោះទៅមុខ លោក Pita បង្ហាញសមាជិកគណៈកម្មាធិការ ៨ រូបដើម្បីត្រួតពិនិត្យការផ្ទេរអំណាចដោយរលូន!
ក្រុមចម្រុះថៃដែលដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចបង្កើតគណៈកម្មការដំបូងចំនួន ២ ដែលមានសមាជិក ៨ រូប ដើម្បីធានាការផ្ទេរអំណាចដោយរលូន និងដើម្បីពិនិត្យការចរចាផ្សេងៗ ក្នុងចំណោមដៃគូចម្រុះទាំង ៨ ។
អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងធ្វើជាប្រធានគណៈកម្មាធិការត្រួតពិនិត្យការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ ហើយសមាជិកទាំង ៨ រូបនោះមានដូចជា៖
• លោកស្រី Sirikanya Tansakun (គណបក្សចលនាឆ្ពោះទៅមុខ)
.លោក Paopoom Rojanasakul (គណបក្សភឿថៃ)
• លោក Tawee Sodsong (គណបក្សប្រាឆាឆាត)
• លោក Anudith Nakornthap (គណបក្សថៃសាងថៃ)
• លោក Wirat Worasirin (គណបក្សសេរីនិយមថៃ)
• លោក Kanawee Suebsaeng (គណបក្សយុត្តិធម៌)
• លោក Wasawat Poungponsri (គណបក្សភឿថៃរួមបាឡាំង)
• លោក Chaowarit Khajonpongkirati (គណបក្សផ្លុងសង្គមម៉ៃ)
ជាចុងក្រោយលោក Pita បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សប្រាឆាឆាត ក្នុងទីក្រុងបាងកកថា ការបង្កើតគណៈកម្មាធិការទាំងនេះ គឺជាជំហានមួយទៀតឆ្ពោះទៅ កាន់តែកៀកចំពោះការបង្កើតរដ្ឋាភិបាលចម្រុះរបស់ថៃ ៕