សម្តេចតេជោនឹងអញ្ជើញសម្ពោធបើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ពន្ធ័ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧មិថុនា!
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ពិធីបើកកការដ្ឋានគម្រោងហេដ្ឋារចនាសម្ពន្ធ័ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ប្រវែង១៣៥,១០គ.ម នឹងត្រូវរៀបចំធ្វើទ្បើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីសម្ពោធបើកការដ្ឋានខាងលើនេះ ស្ថិតក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនោះប្រារព្ធធ្វើនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕