ពិធីបង្ហូតទង់ជាតិ និងស្វាគមន៍ប្រតិភូកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣!

0

 

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនានេះ ទង់ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានរៀបចំពិធីបង្ហូតជាផ្លូវការហើយ នៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីតាំងបើក និងបិទការប្រកួតតែម្តង។

ពិធីបង្ហូតទង់ប្រចាំយុទ្ធនាការមានរយៈពេល ២ម្តងនេះដែរ គឺត្រូវបានប្រារព្ធធ្វើឡើងមុន ១ថ្ងៃនៃពិធីបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមទាំងលោក ថោង ខុន និងលោក វ៉ាត់ ចំរើន រួមទាំងថ្នាក់ដឹកនាំមកពី ១០ប្រទេសក្នុងតំបន់អាស៊ានផងដែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMAPGOC សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ទៀតផង៕

Leave A Reply

Your email address will not be published.