សម្តេចតេជោណែនាំឱ្យក្រសួងការងារ តាមដានឱ្យម៉ត់ចត់បំផុត ចំពោះកម្មករកម្ពុជា កំពុងធ្វើការនៅថៃ ក្រោយបានការគំរាមបណ្តេញចេញ!

0

 

ខេត្តកណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យតាមដានឱ្យបានម៉ត់ចត់បំផុត ចំពោះកម្មករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ ក្រោយបក្សឈ្នះឆ្នោតនៅថៃ ប្រកាសគំរាមថា បើលោកឡើងធ្វើជានាយករដ្ឋមន្រ្តី នោះនឹងបណ្តេញកម្មករកម្ពុជា និងកម្មករឡាវ ចេញឱ្យអស់ពីប្រទេសថៃ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាអ្នកនយោបាយថៃនឹងគិតមើលឲ្យឆ្ងាយ។ សម្ដេចថា៖ «អ្នកបង្កើតនៅនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចមិនត្រឹមតែកម្មករកម្ពុជានិងឡាវទេតែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករពីកម្ពុជានិងឡាវហើយមកពីមីយ៉ាន់ម៉ាផងដែរ»។

សម្ដេចបន្ថែមថា៖ «មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជានិងឡាវចេញបណ្ដោយ។ ខ្ញុំគិតថានយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជានិងឡាវទេ»៕

Leave A Reply

Your email address will not be published.