លោកឧត្តមសេនីយ៍ ហេង វុទ្ធី ដឹកនាំផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះរោងស្នាក់នៅកម្មករសុិនទ្រី២៣គ្រួសារនៅស្រុកកំពង់សៀម!
កំពង់ចាម ៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលអោយឆេះរោងស្នាក់នៅកម្មករប្រមូលសំរាមសុិនទ្រី ដែលមានមនុស្សរស់នៅ ២៣គ្រួសារ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ករណីនេះក្រោយពីទទួលព័ត៌មានភ្លាមនោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចុះអន្តរាគមន៍ដោយផ្ទាល់ និង ចង្អុលបង្ហាញដល់លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍របស់ស្រុកកំពង់សៀម សហការជាមួយកម្លាំងអន្តរាគមន៍របស់ខេត្តកំពង់ចាម។
ធ្វើការបាញ់ពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀម ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានចំនួនសរុប ៥ គ្រឿង និងប្រើប្រាស់ទឹកអស់ ១៨រថយន្ត។
_រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ ៤រថយន្ត។
_រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង ប្រើប្រាស់ទឹកអស់ ៨រថយន្ត។
_រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត។
_រថយន្តពន្លត់អគ្គីភ័យរបស់ស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត។
ម្ចាស់រោងមាន ឈ្មោះ ឈុំ សារ៉ុន អាយុ៤០ឆ្នាំ ភេទប្រុស ជាតិខ្មែរ និងប្រពន្ធឈ្មោះ វន់ គឹមហ៊ាន់ អាយុ ៣៣ឆ្នាំជាតិខ្មែរ។
អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះមានដូចជា:
_រោងមានទំហំទទឹង ១៥x៤៥ម៉ែត្រ
_ របួសមនុស្ស ២នាក់ ស្រី០នាក់
_ខូចខាតរថយន្ដ ចំនួន ៦គ្រឿង
_ខូចខាតម៉ូតូ ៦គ្រឿង
_បាត់បង់ សម្ភារៈ និង ឯកសារមួយចំនួនទៀត។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
អគ្គិភ័យនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ៕