ទីបំផុត Salah ព្រមបន្តកុងត្រាថ្មីជាមួយ Liverpool បន្ទាប់ពី!
ជាការពិតណាស់ Liverpool ខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Mohamed Salah ជុំវិញការបន្តកុងត្រាថ្មី បន្ទាប់ពីកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តមិនទាមទារការដំឡើងប្រាក់ឈ្នួល ដែលនឹងធ្វើឱ្យគាត់ត្រូវនឹងប្រាក់ឈ្នួលរបស់ Cristiano Ronaldo នៅ Manchester United ។
គួរជម្រាបថា កិច្ចសន្យារបស់ Salah នឹងផុតកំណត់នៅឆ្នាំ 2023 ហើយតារា Liverpool រូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យគាត់បន្តរយៈពេល 4 រដូវកាលទៀត។
យ៉ាងណាមិញ ហង្សក្រហម មានការព្រួយបារម្ភថាពួកគេប្រហែលជាត្រូវការចំនួនទឹកប្រាក់ដ៏ច្រើនលើ Salah នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរត្រូវបាននាំទៅដល់ការផ្អាកកាលពីប៉ុន្មានខែមុន។
ជាក់ស្តែង Salah បានបដិសេធសំណើរដែលនឹងធ្វើឱ្យគាត់ទទួលបាន 400,000 ផោនក្នុងមួយសប្តាហ៍ ដោយទាមទារកន្លះលានផោនក្នុងមួយសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ Mirror ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ពេលនេះកំពុងឈានទៅរកកិច្ចព្រមព្រៀងថ្មីជាមួយ Liverpool បន្ទាប់ពីកាត់បន្ថយការទាមទាររបស់គាត់។
ទន្ទឹមនឹងនោះ មានក្លឹបល្បីៗនៅអឺរ៉ុបជាច្រើនរួមទាំង Paris Saint-Germain និង Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Salah នៅរដូវក្តៅ។
ប៉ុន្តែតារា Liverpool ត្រូវបានគេរាយការណ៍ថាបានទទួលស្គាល់ការគាំទ្រដែលផ្តល់ជូនដោយក្លឹបនិងគ្រូបង្វឹកលោក Jurgen Klopp បន្ទាប់ពីបរាជ័យក្នុងការឈ្នះពានរង្វាន់ Africa Cup of Nations និងខកខានការប្រកួតជម្រុះ World Cup ឆ្នាំ 2022៕