តែរយៈពេល៥ខែ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចំនួន០៦ បាននឹងកំពុងសាងសង់ ចំណែក១១ប៉ុស្តិ៍ទៀតត្រៀមសាងសង់ក្រោមការដឹកនាំរបស់លោក ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម! 

0

 

កំពង់ចាម ៖ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ខលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជេីងព្រៃ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ។ កម្មវិធីនេះដែរមានការអញ្ជេីញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្នងការរង នាយការិយាល័យជំនាញ លោក-លោកស្រី អធិការ-អធិការរង លោកនាយ-នាយរង រហូតដល់មន្រ្តីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ ។

 

សូមជំរាបថា អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះមានទំហំ ១២ម៉ែត្រx១១ម៉ែត្រ សាងសង់តាមក្បួនខ្នាត បច្ចេកទេសត្រឹមត្រូវ ដោយទទួលបានការឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

 

និងលោកឧត្ដមសេនីយ៍ស្នងការ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ កងកម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ ព្រមទាំងសប្បុរសជននានា ទាំងក្នុង និងក្រៅស្រុក ដោយគ្រោងចំណាយលេីការសាងសង់ថវិកាប្រមាណ ជាង២មុឺនដុលា្លរអាមេរិក។

 

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង វិទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា   1000$ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ  សម្រាប់ចាក់សាបបន្ថែមក្នុងបរិវេណប៉ុស្តិ៍ និងជូនបច្ច័យតាជី  យាយជី ១៥នាក់ ម្នាក់ៗទទួលបាន បច្ច័យ០២មុឺនរៀល និងក្រម៉ា០១ ។

 

សូមបញ្ជាក់ផងដែរថា ដោយទទួលការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រយៈពេល៥ខែនេះ ដែលលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ចូលមកកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អាគារថ្មីរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០៦អាគារ បាននឹងកំពុងលេចចេញរូបរាងជាបណ្ដេីរៗ និងគ្រោងសាងសង់បន្ដ ចំនួន១១ប៉ុស្តិ៍ទៀត ។

 

សមិទ្ធផលទាំងនេះគូសបញ្ជាក់ឲ្យឃេីញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត  ចំពោះទុក្ខលំបាករបស់កងកម្លាំងនៅថ្នាក់មូលដ្ឋាន ដេីម្បីទទួលកន្លែងធ្វេីការសមរម្យ និងសមស្របជាអាគាររដ្ឋបាល និងការបម្រេីសេវាសំណូមពរ ឬសេវាចាំបាច់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

Leave A Reply

Your email address will not be published.