សម្ដេចតេជោ ប្រាប់ទៅវៀតណាមថាឃើញជនក្បត់ជាតិ ចូលវៀតណាម សូមចាប់ខ្លួនបញ្ជូនមកកម្ពុជា!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមថាៈ សូម ប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។
សម្ដេចតេជោ បើបុគ្គលនោះ ចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។
សម្តេចតេជោ បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ។
ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសដែលសម្ដេច អញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣៕