PSG សម្រេចបញ្ចប់តំណែងលោក Christophe Galtier!
ប៉ារីស ៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថា Paris Saint-Germain នឹងចែកផ្លូវជាមួយគ្រូបង្វឹក Christophe Galtier នៅចុងបញ្ចប់នៃរដូវកាលនេះ។
បុរសវ័យ ៥៦ ឆ្នាំរូបនេះបានចូលកាន់តំណែងបន្ទាប់ពីលោក Mauricio Pochettino នៅកីឡដ្ឋាន Parc des Princes កាលពីរដូវក្តៅមុន ហើយបានដឹកនាំក្លឹបអ្នកមានបារាំងឱ្យឈ្នះជើងឯក Ligue 1 លើកទី ១១ របស់ពួកគេក្នុងរដូវកាល ២០២២-២៣ ។
ទោះបែបនេះក្ដីកាលពីយប់ម្សិលមិញប្រភពពីក្លឹបបារាំងបានបង្ហើបនូវសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ចប់តំណែងលោក Christophe Galtier ។ ប៉ុន្តែយ៉ាងណាក្ដីរហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយ ដែលបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងរបស់លោក Galtier នោះទេ។
ប៉ុន្តែបើតាមសារព័ត៌មាន Goal បានឲ្យដឹងថា ការធ្វើមិនបានល្អក្នុង Champions League ក្នុងរដូវកាលនេះ បូករួមនឹងការជាប់ការចោទប្រកាន់មួយចំនួនដែលលោកធ្លាប់ប្រើពាក្យសម្ដី និងឥរិយាបថរើសអើងពូជសាសន៍ ជាមូលហេតុចម្បងៗដែលនាំឲ្យឈានដល់ការបញ្ចប់ការងារនេះ៕