ថៃបានបញ្ជាក់ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញនោះទេ!

0

 

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលការបញ្ជាក់អំពីគណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចបានទទួលចម្លើយដោយផ្ទាល់ពីគណបក្សដែលបានជាប់ឆ្នោតនោះនិងថាសម្ដេចទទួលយកនូវការបញ្ជាក់នេះដោយបានសម្ដែងនូវការពេញចិត្តផងដែរ។

សូមជម្រាបថា នៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រនិងសេដ្ឋកិច្ចរបស់ប្រទេសនោះ។ សម្ដេចផ្ដាំឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ខណៈបញ្ជាដល់ក្រសួងការងារឲ្យតាមដានឲ្យបានហ្មត់ចត់ផងដែរ៕

Leave A Reply

Your email address will not be published.