ទីបំផុត ManCity បានឈ្នះពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ!

0

ទីបំផុត ManCity បានឈ្នះពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ!

ក្រុមមេឃខៀវ Manchester City បានឈ្នះពាន Champions League ជាលើកដំបូងរបស់ខ្លួន ដោយយកឈ្នះ Inter Milan ក្នុងលទ្ធផល 1-0 ក្នុងកីឡដ្ឋាន Ataturk Olympic Stadium នៃទីក្រុង Istanbul ប្រទេសទួរគី។

កីឡាករសញ្ជាតិអេស្ប៉ាញ Rodri បានស៊ុតបញ្ចូលទីនៅនាទីទី 68 កាលពីថ្ងៃសៅរ៍ ជួយឲ្យក្រុមម្ចាស់ជើងឯក Premier League និងម្ចាស់ជើងឯក FA Cup បញ្ចប់ពានរង្វាន់ទីបីក្នុងរដូវកាលនេះ។

គួរជម្រាបថា នេះជាលើកទីមួយហើយដែល Man City ឈ្នះការប្រកួតក្លឹបដ៏ធំបំផុតនៅអឺរ៉ុប ខណៈដែលជាលើកទីបីហើយដែល Pep Guardiola លើកពានក្នុងនាមជាគ្រូបង្វឹក៕

Leave A Reply

Your email address will not be published.