អ៊ុយក្រែននិយាយថាភូមិចំនួនបីត្រូវបានដណ្តើមយកវិញក្នុងការវាយលុកថ្មីៗនេះ!
KYIV៖ ទីក្រុង Kyiv បានប្រកាសកាលពីថ្ងៃអាទិត្យ (១១ មិថុនា) ថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកភូមិចំនួន ៣ មកវិញ នៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk ដែលជាការរាយការណ៍ដំបូងគេនៃការវាយលុកថ្មីរបស់ពួកគេ។
ការិយាល័យរដ្ឋអាជ្ញាតំបន់ Kherson បាននិយាយថា កាលពីថ្ងៃអាទិត្យក៏បានឃើញមនុស្ស 3 នាក់បានស្លាប់ និងយ៉ាងហោចណាស់ 23 នាក់ផ្សេងទៀតបានរងរបួស ខណៈដែលរុស្ស៊ីបានបាញ់ផ្លោងទូកសង្គ្រោះដែលជម្លៀសជនស៊ីវិលចេញពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់បញ្ជាក់អំពីការបាត់បង់ភូមិណាមួយនៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបានអះអាងថា ពួកគេបានវាយឲ្យកងទ័ពអ៊ុយក្រែន ដកថយ។
នៅកន្លែងផ្សេងទៀត អ៊ុយក្រែននិយាយថា រុស្ស៊ីបានបំផ្ទុះទំនប់មួយទៀតនៅក្នុងតំបន់ Zaporizhzhia បន្ទាប់ពីការបំផ្លិចបំផ្លាញទំនប់ទឹក Nova Kakhovka ដ៏សំខាន់កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់រីករាលដាល។
លោក Valeriy Shershen អ្នកនាំពាក្យយោធាអ៊ុយក្រែន លើកឡើងថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រេចចិត្តបំផ្ទុះទំនប់ទីពីរនៅជិតភូមិ Novodarivka ដែលនាំឲ្យមានការជន់លិចនៅច្រាំងទន្លេ Mokri Yaly។
យ៉ាងណា រុស្ស៊ីក៏បានបដិសេធជាអ្នកបំផ្ទុះទំនប់ Nova Kakhovka ដែរ ហើយបន្ទោសអ៊ុយក្រែនជំនួសវិញ៕