Declan Rice បង្ហើបឈ្មោះក្លឹបដែលរូបគេត្រូវលេងនៅរដូវកាលបន្ទាប់!

0

 

កីឡាករ Declan Rice បានផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកគាំទ្រ West Ham United លើអនាគតរបស់គាត់នៅក្លឹប បន្ទាប់ពីគាត់ត្រូវបានគេថតប្រាប់អ្នកគាំទ្រវ័យក្មេងថាគាត់នឹងទៅ “ទៅណា” នៅរដូវក្តៅនេះ។

 

ក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងដាក់សំណើដេញថ្លៃ 90 លានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសនៅសប្តាហ៍នេះក្នុងនោះរួមទាំង Bayern Munich និង Manchester United ផងដែរក្នុងការប្រជែងយកហត្ថលេខារបស់គាត់ផងដែរ។

 

យ៉ាងណាម៉ិញ Rice បានលើកពាន Europa League Conference League បន្ទាប់ពីជ័យជម្នះ 2-1 របស់ Hammer លើ Fiorentina កាលពីយប់ថ្ងៃពុធ ក្នុងអ្វីដែលគេគិតថាជាការបង្ហាញខ្លួនចុងក្រោយរបស់ប្រធានក្រុមក្នុងអាវ West Ham ។

 

ក្នុងវីដេអូដែលចែករំលែកនៅលើ TikTok ដោយ Virajplay4 Rice ត្រូវបានគេសួរថាតើគាត់ចង់ទៅក្លឹបណា គាត់បានឆ្លើយតបថា ‘Nowhere, I’m West Ham ។ t. West Ham គឺជារបស់ខ្ញុំ។

 

គួរជម្រាបថា Rice នៅសល់កុងត្រាមួយឆ្នាំទៀតនៅកីឡដ្ឋាន London Stadium ដោយបដិសេធសំណើបន្តទៀត៕

Leave A Reply

Your email address will not be published.