រុស្សុី បង្ហាញលក្ខខណ្ឌ ដើម្បីបញ្ចប់ជម្លោះនៅ អ៊ុយក្រែន! 

0

 

មូស្គូ៖ ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងជាមួយអ្នកកាសែត និងអ្នកសរសេរប្លុករុស្ស៊ីដែលនិយាយអំពីជម្លោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិច ចាំបាច់ត្រូវបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនជាមុនសិន ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះដែលកំពុងបន្តមែននោះ។

 

លោក ពូទីន និយាយថា “យើងយល់ថា គន្លឹះក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន គឺស្ថិតនៅខាងពួកគេ។ ប្រសិនបើពួកគេពិតជាចង់ឲ្យជម្លោះថ្ងៃនេះបញ្ចប់តាមរយៈការចរចាមែន ពួកគេគ្រាន់តែធ្វើការសម្រេចចិត្តមួយប៉ុណ្ណោះ នោះគឺត្រូវបញ្ឈប់ការផ្គត់ផ្គង់សព្វាអាវុធ”។

 

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ បានកត់សម្គាល់ថា ប្រទេសលោកខាងលិចកំពុងមានមោទកភាព ក្នុងការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន និងបំពានគោលការណ៍អន្តរជាតិ។

 

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានប៉ាន់ស្មានថា ប្រហែល២៥%ទៅ៣០% នៃសព្វាវុធដែលបរទេសបញ្ជូនឲ្យអ៊ុយក្រែន គឺត្រូវបានរុស្ស៊ីកម្ទេច។

 

យោងតាមលោកប្រធានាធិបតី, ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះចំនួន១៦០គ្រឿង និងរថពាសដែក៣៦០គ្រឿង ក្នុងអំឡុងពេលនៃការវាយលុក ហើយនេះគ្រាន់តែជាអ្វីដែលទីក្រុងមូស្គូមើលឃើញប៉ុណ្ណោះ តែការពិតអាចមានច្រើនជាងនេះ៕

 

Leave A Reply

Your email address will not be published.