ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន នាំយកអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភសាលារៀនប្រសាំ!
កំពង់ចាម ៖ តបតាមការអំពាវនាវពីលោកនាយកសាលាបឋមសិក្សាប្រសាំ ព្រោះសាលាក្រោមការគ្រប់គ្រងរបស់គាត់ត្រូវទឹកជន់លិច ខណៈពេលដែលមានភ្លៀងម្តងៗនោះ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលនៃខណៈអភិបាលខេត្តកំពង់ចាមតាមរយៈ លោក លី ពៅ មន្រ្តីថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្ត ឯកឧត្តមបានឧប្បត្ថម្ភសុីម៉ង់ចំនួនមួយតោនដល់សាលាបឋមសិក្សាប្រសាំ ស្ថិតក្នុងឃុំទំនប់ ស្រុកបាធាយ ។
សាលានេះបានកសាងដោយអង្ការ កាលពីឆ្នាំ ២០០៧ និងបច្ចុប្បន្នដោយមានការអភិវឌ្ឍផ្លូវថ្នល់កៅស៊ូ សាលារៀនត្រូវទាបជាងផ្លូវបណ្ដាលអោយលិចទឹកក្នុងសាលា ខណៈពេលមានភ្លៀងពិសេសនៅរដូវស្សាសិស្សត្រូវផ្អាកការសិក្សារ។
អញ្ចឹងលោកនាយកក៏ដូចគណៈគ្រប់គ្រងសាលា ត្រូវការចាក់សាបលើកអោយខ្ពស់ក្នុងអាគារសិក្សាដើម្បីសំរួលដល់ការសិក្សារៀនសូត្ររបស់សិស្សជៀសវាងខកខានពេលមានភ្លៀងម្ដងៗ។
លោកនាយកសាលាក៍ដូចជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សមានក្ដីរីករាយត្រេកអរឥតឧបមានិងសូមថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងសូមគោរពជូនពរឯកឧត្ដមនិងក្រុមគ្រួសារជួប សេចក្តីសុខចម្រើនជោគជ័យគ្រប់ភារកិច្ច និងតែពុទ្ធពរបួនប្រការកុំបីឃ្លាងឃ្លាតឡើយ៕