ពិធីចែកអំណោយសប្បុរសធម៌និងអាហារសាមគ្គីនៅស្នងការនគរបាលខេត្តត្បូងឃ្ញុំ!
ពិធីចែកអំណោយសប្បុរសធម៌និងអាហារសាមគ្គីនៅស្នងការនគរបាលខេត្តត្បូងឃ្ញុំ!
ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ លោកជំទាវ ហ៊ុន ចាន់ថុន តំណាងឲ្យលោកជំទាវ ហ៊ុន ប៊ុនធឿន អបដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអស់លោកលោកស្រី អ្នកមុខអ្នកការមួយចំនួនទៀតដូចជា លោក វឌ្ឍនាវិជ្ជា អ្នកស្រីធី សុខងីម លោកជំទាវកែវ ចន្ទបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌ ដែលប្រារព្ធក្នុងស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្ញុំ។
ក្នុងពិធីនោះផងដែរ លោកជំទាវ ហ៊ុន ចាន់ថុន សំណេះសំណលជាមួយការពាំនាំពាក្យមតិផ្តាំផ្ញើសួរសុខទុក្ខអីលោក ជំទាវ ហ៊ុន ប៊ុនធឿន ទៅដល់មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៏ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានថ្លៃងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងសប្បុរសជន ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលរដ្ឋក្រីក្រខ្វះខាត់។
អំណោយរួមមាន សម្ភារៈគ្រឿងឧបភោគ បរិភោគនិងថវិកាចំនួន ២ ម៉ឺនរៀលជូនដល់ប្រជាពលរដ្ឋក្នុង១ម្នាក់ៗ
ក្រោយពីបញ្ចប់កម្មវិធីសំណេះសំណាលនិងចែកគ្រឿងអូបហូបបរិភោគជូនប្រជាពលរដ្ឋក៏មានការទទួលនូវអាហារសាមគ្គីនំបញ្ចុកសំឡការី ដល់ពួកគាត់ជាកិច្ចបង្ហើយ៕