អស់ជំនឿជឿបក្សភ្លេីងទៀនទៀតហេីយ​ ក្នុងឃុំព្រែកក់​ នៃខេត្តកំពង់ចាម​!

0

 

កំពង់ចាម​៖​  អតីតសកម្មជនគណបក្សភ្លេីងទៀនចំនួន៦នាក់ ក្នុងឃុំព្រែកកក់​ នៃស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ សម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀននៅពីមុខផ្ទះចេញ។

នៅព្រឹក​ ថ្ងៃព្រហស្បតិ៍្ត​ ទី១៥​ ខែមិថុនា​ ឆ្នាំ​២០២៣​ លោក​ ហ៊ីម​ មូសា​ មានវ័យ៣៨ឆ្នាំ​រួមនឹងសកម្មជនបក្សភ្លេីងទៀន៥នាក់ទៀត​ ដែលរស់នៅក្នុងភូមិទួលពោធិ៍​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ បានរួមគ្នាសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀនចោល​ ខណៈពួកគេអស់ជំនឿ​ និងលែងគាំទ្រការដឹកនាំរបស់មេដឹកនាំបក្សភ្លេីងទៀន​ ជាពិសេស​ លោក​ សម​ រង្សី​ តែម្តង​ បោកប្រាសប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា​។

លោក​ ហ៊ីម​ មូសា​ បានបញ្ជាក់ទៀតថា៖​ ​ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំ​របស់​ លោក​ សម​ រង្សី​​ ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ៕

Leave A Reply

Your email address will not be published.