ករណីគ្រោះ.ថ្នា.ក់.ចរាចរណ៍រវាងរថយន្តបុ.ក.ជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ រង.រ.បួ.ស.ធ្ងន់-ស្រាល !

0

 

ខេត្តព្រៃវែង៖ ករណីគ្រោះ.ថ្នា.ក់.ចរាចរណ៍មួយបានកើតឡើង ដែលបង្កមកពីរថយន្តមួយគ្រឿង បានបុ.ក.ជាមួយនិងម៉ូតូមួយគ្រឿង បណ្ដាលឱ្យមនុស្ស ២នាក់រងរ.បួ.ស.ធ្ងន់-ស្រាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង ៤៥នាទី ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

 

នៅមុនពេលកើតហេតុ មានរថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AI.4317 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ។ លុះដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង (ត្រឡប់ក្រោយ) បានបុ.ក.ជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានផ្លាកលេខ (បញ្ច្រាសទិសគ្នា) បើកបរដោយឈ្មោះ ឈៀត សៀវឈីង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រងរ.បួ.ស (ស្រាល) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ឆុយ សុខចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ រង.រ.បួ.ស (ធ្ងន់) បើកបរពីទិសខាងត្បូងទៅទិសខាងជើង បានបុ.ក.រថយន្តដែលបត់បត់ឆ្វេង ត្រឡប់ក្រោយមិនប្រុងប្រយ័ត្ន ចំពីមុខពេញទំហឹង ។

 

បច្ចុប្បន្ន វត្ដុតាងរថយន្ត និងម៉ូតូ ត្រូវបាននគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអន្ទរ ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

 

Leave A Reply

Your email address will not be published.