បិសាចក្រហមបារម្ភថា De Gea នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ!

0

 

Manchester United បារម្ភថាអ្នកចាំទី David de Gea នឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ នេះបើយោងតាមរបាយការណ៍ថ្មី ។

 

De Gea បានទទួល “ការផ្តល់ជូនដ៏គួរឱ្យទាក់ទាញ” ពីអារ៉ាប៊ីសាអូឌីត បើទោះបីជាមានរបាយការណ៍ថាគាត់បានយល់ព្រមតាមពាក្យសម្ដីផ្ទាល់ខ្លួនជាមួយ Man Utd ជុំវិញកិច្ចសន្យាថ្មីក៏ដោយ។

 

គួរជម្រាបថា កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះ នឹងផុតកំណត់នៅចុងខែនេះ ដោយទុកឱ្យគាត់មានសេរីភាពក្នុងការចូលរួមជាមួយក្លឹបផ្សេងទៀតដោយមិនគិតថ្លៃផ្ទេរ៕

Leave A Reply

Your email address will not be published.