មេខ្លោងក្នុងការវាយប្រហារសម្លាប់មនុស្សនៅដាក់ឡាក់ ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួនបាន!

0

 

ជនសង្ស័យយជាង៥០នាក់ពាក់ព័ន្ធនឹងការវាយប្រហារចូលការិយាល័យឃុំវៀតណាមចំនួនពីរនៅក្នុងខេត្តដាក់ឡាក់ ត្រូវបានចាប់ខ្លួនគិតមកត្រឹមថ្ងៃសុក្រ ដែលរួមមានមេគំនិតធំៗបំផុត។

តំណាងក្រសួងសន្តិសុខជាតិវៀតណាមនិយាយថា ជនសង្ស័យភាគច្រើនបំផុតនៅក្មេងៗនិងមកពីក្រុមជនជាតិភាគតិចនៅក្នុងខេត្តខ្ពង់រាបកណ្តាលនេះ។ ពួកគេបាននិយាយប្រាប់ប៉ូលិសថា ពួកគេត្រូវបានញុះញង់និងបង្ខំឲ្យធ្វើអ្វីដែលពួកគេបានធ្វើ ជាមួយនឹងជំនឿខុសថា ពួកគេនឹងបានទៅរស់នៅបរទេស ជាមួយនឹងការសន្យាផ្តល់លុយដ៏ច្រើន។

មេខ្លោងម្នាក់ឈ្មោះ អ៊ី ថរ អាយុន(Y Tho Ayun) អាយុ៣៥ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា ខ្លួនគេត្រូវបានញុះញង់លើកទឹកចិត្តអ្នកភូមិនៅដាក់ឡាក់ឲ្យវាយប្រហារដោយកាំភ្លើងលើការិយាល័យគណៈកម្មាធិការប្រជាជនក្នុងឃុំ អ៊ែរ គឹទូ និង អ៊ែរ ទៀវ ដែលក៏មានស្នាក់ការប៉ូលិសនៅក្នុងនោះ។អ៊ី ថរ អាយុន បាននិយាយថា ខ្លួនបានជ្រើសរើសយកតែ «មនុស្សដែលខ្ញុំទុកចិត្ត»។

រំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកាំភ្លើងបានវាយចូលការិយាល័យឃុំចំនួន២នៅដាឡាត ដោយសម្លាប់ប៉ូលិសបួននាក់ មន្ត្រីឃុំពីរនាក់និងជនស៊ីវិលបីនាក់។

ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង០:៣៥ រំលងអធ្រាត្រនៅពេលជនសង្ស័យប្រមាណដប់នាក់ចូលការិយាល័យឃុំអ៊ែរ ទៀវ ។ ប៉ូលិសពីរនាក់បានស្លាប់ក្នុងការបំពេញភារកិច្វការពារទីតាំងនេះ។ ក្រុមនេះបន្ទាប់ទៅ បានឃាត់រថយន្តមួយនៅលើផ្លូវជាតិទី២៧ នៅចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីការិយាល័យកើតហេតុដោយបានសម្លាប់អ្នកបើករថយន្ត។

មេឃុំ អ៊ែរ ទៀវ លោក ង្វៀន វ៉ាន់ យុង(Nguyen Van Dung)ត្រូវបានសម្លាប់ក្នុងពេលជិះរថយន្តទៅកាន់ការិយាល័យក្រោយឮសម្លេងផ្ទុះអាវុធ។

ក្នុងពេលជាមួយគ្នា មនុស្សប្រមាណ៣០នាក់ទៀត បានវាយប្រហារការិយាល័យឃុំ អ៊ែរ គឺទូ ។ពួកគេបានគំរាមអ្នកបើករថយន្តនិងបង្ខំឲ្យគាត់បិទផ្លូវ។ ពួកគេបានគប់គ្រាប់បែកសាំងចូលរថយន្តនិងចូលក្នុងការិយាល័យព្រមទាំងដុតឯកសារនិងរថយន្តមួយគ្រឿង។ ជនសង្ស័យក៏បានសម្លាប់លេខាបក្សឃុំ អ៊ែរ គឹទូ និងចាប់ជនស៊ីវិលបីនាក់ជាចំណាប់ខ្មាំង។

បើតាមអ្នកនាំពាក្យ ជនសង្ស័យបាននិយាយថា ពួកគេត្រូវបានបញ្ជាអោយសម្លាប់មន្ត្រីនិងប៉ូលិសណាក៏ដោយឲ្យតែឃើញ និងយកទ្រព្យសម្បត្តិហើយរឹបអូសអាវុធរបស់គេ៕

Leave A Reply

Your email address will not be published.