ខ្សែបម្រើស្លាប Man United កីឡាករ Antony រងបណ្តឹងពីបទរំលោភបំពាននិងគំរាមសម្លាប់លើអតីតមិត្តស្រី!

0

 

ស្ត្រីម្នាក់ដែលជាអតីតមិត្តស្រី របស់ខ្សែបម្រើស្លាប Man United កីឡាករ Antony បានប្តឹងចោទប្រកាន់រូបគេ ថាបានប្រើអំពើហិង្សានិងគំរាមកំហែងដល់អាយុជីវិតរបស់នាងជាច្រើនករណី។

 

កាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា នាង Gabriela Cavallin បានដាក់ពាក្យបណ្តឹងនៅស្ថានីយ៍ប៉ូលិសនៅទីក្រុង Sao Paulo ចោទប្រកាន់ពីការវាយដំ របួសរាងកាយ និងអាកប្បកិរិយាគំរាមកំហែងដោយកីឡាករអន្តរជាតិប្រេស៊ីល Antony។

 

របាយការណ៍ដើមបានរៀបរាប់លម្អិតអំពីការចោទប្រកាន់ជាច្រើន ដែលមួយបានកើតឡើងនៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុង Sao Paulo ក្នុងខែកក្កដា ឆ្នាំ 2022 និងករណីផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាបានកើតឡើងនៅក្នុងប្រទេសអង់គ្លេស។

 

ស្ត្រីរងគ្រោះអាយុ 22 ឆ្នាំរូបនេះ ដែលជាអតីតមិត្តស្រីរបស់កីឡាករបាល់ទាត់ក៏បានចោទប្រកាន់លោក Antony ពីការគំរាមកំហែងដោយពាក្យសំដីក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី 20 ខែឧសភា – ថ្ងៃតែមួយដែលគាត់បានលេងក្នុងជ័យជម្នះ 1-0 របស់ Manchester United លើ Bournemouth ក្នុង Premier League ។

 

នាង Cavallin បាននិយាយថានាងជាជនរងគ្រោះនៃអំពើហិង្សាបណ្តាលឲ្យនាងបានបាត់បង់កូនរបស់នាងអំឡុងពេលមានផ្ទៃពោះ។ ឧប្បត្តិហេតុនេះត្រូវបានគេនិយាយថាបានកើតឡើងនៅពេលដែលប្តីប្រពន្ធមួយគូរនេះរស់នៅក្នុងទីក្រុង Amsterdam ខណៈដែល Antony នៅតែលេងឱ្យ Ajax។

 

ជុំវិញការចោទប្រកាន់ខាងលើនេះ Metro.co.uk បានទាក់ទងទៅ Manchester United និងអ្នកតំណាងរបស់ Antony ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទទួលបានការបកស្រាយបំភ្លឺណាមួយឡើយ។

 

គួរជម្រាបថា កីឡាករវ័យ 23 ឆ្នាំ Antony ត្រូវបានចុះហត្ថលេខាដោយ Manchester United ក្នុងកិច្ចព្រមព្រៀង 85 លានផោនពី Ajax កាលពីខែកញ្ញាឆ្នាំមុន។ បានបង្ហាញខ្លួន 44 ដងក្នុងរដូវកាលដំបូងរបស់គាត់នៅ Old Trafford ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការប្រកួតទាំងអស់៕

Leave A Reply

Your email address will not be published.