អាវុធហត្ថស្រុកជាំក្សាន្តបង្កា្របរថយន្តដឹកឈើសុក្រំបម្រុងលោតឆ័ត្រ !

0

 

ព្រះវិហារ ៖ កម្លាំងអាវុធហត្ថរបស់ស្រុកចំនួន ០៥ នាក់អាវុធពីរដើមវិទ្យុទាក់ទង ០៥ គ្រឿងរថយន្ត ២ គ្រឿង ដឹកនាំដោយលោក វីរៈសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អាវុធហត្ថស្រុកសហការណ៍ ជាមួយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតបានចុះចុះ ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត។

ប្រតិបត្តិការនេះធ្វើឡើងកាលវេលាម៉ោង ១០ និង ២០ នាទី ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៣ នៅចំណុច UTM(473670.1587836) ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពបានអោយដឹងថា ក្នុងនោះកម្លាំងជំនាញបានធ្វើការ បង្រ្កាបដកហូតរថយន្ត camry ច្នៃពណ៌ទឹកប្រាក់ចំនួន ០១ គ្រឿង ពាក់ផ្លាកលេខ កណ្ដាល 2A-0625 និងធ្វើការដកហូតឈើប្រភេទសុក្រមចំនួន ៣៥ ដុំស្មើរនិង ០១ម៉ែត្រគូបត្រីគុណ ៧៤៥ ។

បច្ចុប្បន្ន វត្ថុតាងរថយន្តនិងឈើ ត្រូវបានយកមករក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ៕

Leave A Reply

Your email address will not be published.